យោធាជើងទឹកអ៊ីតាលី៖ ករណីលិចទូក នៅសមុទ្រ ម៉េឌីទែរ៉ាណេ កើនឡើង ៤៦នាក់ និងជួយសង្គ្រោះ បាន១៣៥នាក់

ចុះផ្សាយថ្អៃទី 2017-01-23 19:00:15 | ដោយ 35 views

p1

ម៉ៅ បុប្ផាមករា ID:004
សៅរ៍, ២៨ ឧសភា ២០១៦ 12:02

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០១៦ថា ចំនួនអ្នកស្លាប់ដោយសារលិចទូក នៅសមុទ្រ ម៉េឌីទែរ៉ាណេ បានកើនឡើងដល់ ៤៥ឆ្នាំ និងបានជួយសង្គ្រោះ បាន១៣៥នាក់ ។ យោធាជើងទឹករបស់ប្រទេសអ៊ីតាលី បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃសុក្រ ។

យោធាជើងទឹករបស់អ៊ីតាលី ក៏បានបញ្ជាក់បន្ថែម នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា ក្រុមរបស់ពួកគេ កំពុងបន្តរាវរក អ្នកដែលបាត់ខ្លួន​ ។

គួររំលឹកថា កាលពីថ្ងៃពុធកន្លងទៅនេះ មានករណីលិចទូកដឹក ជនភៀសខ្លួន រាប់រយនាក់ ក្នុងនោះក្រុមល្បាតសមុទ្រ អ៊ីតាលី បានជួយសង្គ្រោះបានជាង ៥០០នាក់ ក្រោយពីមានករណីលិចទូក នៅដែនសមុទ្រ ម៉េឌីទែរ៉ាណេ ដែលទូកដឹកជនភៀសខ្លួន មួយគ្រឿង បានលិចនៅចន្លោះដែនទឹក នៃប្រទេសលីប៊ី និងអ៊ីតាលី ៕
 

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ