ក្រសួងវប្បធម៌ នឹងរៀបចំអភិរក្ស តំបន់សំបូរ ទួលឡបុរាណ នៅខណ្ឌដង្កោ

ចុះផ្សាយថ្អៃទី 2017-01-23 19:00:15 | ដោយ 73 views

p1

ស សំណាង ID:013
ថ្ងៃពុធ, ១៥ មិថុនា ២០១៦ 13:35

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ រាជបណ្ឌិតសភា ស្ថាប័នពាក់ព័ន្ធ ដទៃទៀត កំពុងតែសិក្សាស្រាវជ្រាវ ទីតំាងដែលសំបូរទៅដោយ ទួលឡបុរាណនៅខណ្ឌដង្កោ ដើម្បីអភិរក្ស ធ្វើជាសារៈមន្ទីរ។

ខណៈអញ្ជើញចុះពិនិត្យទីតាំង ធ្វើកំណាយឡបុរាណ មួយកន្លែង នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា «លទ្ធផល យើងបានឃើញហើយ  ដូចជាអ្នកជំនាញ បានរៀបរាប់ អំពីការធ្វើកំណាយឡ ដុតកុលាលភាជន៍ នោះគឺបង្ហាញពី លក្ខណៈពិសេស របស់ឡដុតកុលាលភាជន៍ មានដំបូងបង្អស់ នៅកម្ពុជា  ហើយប្រហែលជា មានតែមួយផង នៅក្នុងតំបន់អាស៊ី ដែលយើងអាចរកឃើញ ឡធំនិងមានពីរ បី ជាប់ៗគ្នាបែបនេះ» ។

លោកស្រីរដ្ឋមន្ត្រីបានលើកឡើងទៀតថា ការរុករកស្រាវជ្រាវឡបុរាណ ថ្ងៃនេះ គឺជាភស្តុតាង សំខាន់មួយ ដែលត្រូវធ្វើការស្រាវជ្រាវ បន្តទៀត ថាតើផ្នែកសិប្បកម្ម និងឧស្សាហកម្ម ផ្នែកកុលាលភាជន៍ នៅកម្ពុជា ដែលជំរុញឲ្យអាណាចក្រ សម័យអង្គ មានភាពជឿនលឿន  និងខ្ពង់ខ្ពស់ យ៉ាងណានោះ ។ លោកស្រីបញ្ជាក់ថា« ពេលយើងឃើញ តឹកតាងជាក់ស្តែង ដែលជាបតិកភណ្ឌ ជារបស់បុរាណ យើងត្រូវធ្វើការការពារ ដោយមិនអាច ធ្វើការបំផ្លាញបានទេ ។  បំណងនៅ ថ្ងៃមុខ យើងនឹងធ្វើជាសារៈមន្ទីរ នៅតំបន់នេះ ។ ប៉ុន្តែមុននឹងធ្វើជាសារៈមន្ទីរ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ បានយើងត្រូវប្រមូល ទិន័យ ប្រវត្តិ និង ឯកសារគ្រប់គ្រាន់សិន»។

លោក ផុន កសិកា ប្រធានផ្នែកបុរាណវត្ថុវិទ្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ រាជបណិ្ឌត្យសភាកម្ពុជា បានឲ្យដឹងថា ក្រុមសិក្សាស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សា ស្រាវជ្រាវ ពីឡបុរាណនៅជើងឯក ក៏ដូចជាប្រវត្តិសាស្ត្រ នៃបច្ចេកទេសសាងសង់ ឡបុរាណនៅស្ថានីយ ជើងឯក ។ លោកបញ្ជាក់ថា « ការសិក្សាស្រាវជ្រាវនេះ យើងដឹងពីរចនាសម្ព័ន្ធ របស់ឡ  ហើយឡដែលយើងសិក្សានេះ គឺជាប្រភេទ ឡកុលាលភាជន៍រឹង  ជាងនេះការរុករក ដើម្បីចង់ដឹងពីអាយុកាល របស់ឡ ប្រភេទឡផលិត វត្ថុវបែបណា និងការបង្កើតឡ នៅក្នុងសត្សវត្សណា»។

លោកបញ្ជាក់ថា«តាមការសិក្សានោះ មានឡទំាងបីមិនធ្វើឡើង ក្នុងពេលដូចគ្នានោះទេ ។ គឺគេសង់មួយរួចហើយ ពេលខូចគេសង់មួយ បន្តៗទៀត។ យើងដឹងបានដោយសារ មានភស្តុតាង អ្វីទំាងអស់នេះ ដែលក្រុមយើង រុករកឃើញ។ ខ្ញុំអាចសន្និដ្ឋានថា ឡទាំងនេះ ការសាងសង់ មានទំហំខុសគ្នា ព្រោះថាឡដំបូង មានទ្រង់ទ្រាយតូចជាង ឡបន្តបន្ទាប់ »៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ