យោធាជើងទឹកចិន និងអាម៉េរិក រួមគ្នា ធ្វើលំហាត់សមយុទ្ធ នៅដែនខាងលិចមហាសមុទ្រ ប៉ាស៊ីហ្វិក

ចុះផ្សាយថ្អៃទី 2017-01-23 19:00:15 | ដោយ 67 views

p1

ម៉ៅ បុប្ផាមករា ID:013
អង្គារ, ២១ មិថុនា ២០១៦ 09:40

ប៉ាស៊ីហ្វិក៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ គេឃើញកងម៉ារីនជើងទឹក របស់ប្រទេសចិន បានចេញប្រតិបត្តិការរួមគ្នា ជាមួយ យោធាជើងទឹក សហរដ្ឋអាម៉េរិក ដោយកងទ័ព របស់ប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើលំហាត់ សមយុទ្ធមួយ ដែលស្ថិតនៅភាគខាងលិច នៃដែនមនុស្ស សមុទ្រប៉ាស៊ីហ្វិក ។

ប្រភពព័ត៌មានពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ថា នៅក្នុងលំហាត់សមយុទ្ធ យោធាជើងទឹក នេះដែរ គឺគេហៅថា RIMPAC ដែលជាក្បួននៃការធ្វើ លំហាត់សមយុទ្ធមួយ នៅក្នុងដែនទឹកប៉ែកខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ។

ក្នុងអំឡុងពេលធ្វើលំហាត់សមយុទ្ធនោះ គេឃើញមាននាវាចម្បាំង របស់សហរដ្ឋអាម៉េរិក និងចិន បានបណ្តែត លើផ្ទៃមហាសាគរ ដ៏ធំល្វឹងល្វើយ ជាមួយនឹងកងទ័ពជើងទឹក ដែលត្រៀម​ខ្លួន ដើម្បីបើកការប្រយុទ្ធមួយ ក្នុងន័យសមកម្លាំងគ្នា នៅដែនជលសារ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ