ក​ង​រាជ​អា​វុ​​ធ​ហ​ត្ថ​ខ​ណ្ឌ​ ​ចាប់​បា​​ន​ជ​ន ​ដៃ​​ដ​ល់៣​នា​​ក់​ ជិះ​ម៉ូតូ​តា​មកាប់​បុរ​ស​​២​នា​ក់ ​ប​ណ្តា​ល​ឲ្យ​ស្លា​ប់​ ​​

ចុះផ្សាយថ្អៃទី 2017-01-23 19:00:14 | ដោយ 35 views

p1

ហេង​ សេងឡុង ID:049
ព្រហស្បតិ៍, 07 កក្កដា ២០១៦ 18:32


ភ្នំពេ​ញ​​៖​​ ប​​ន្ទា​ប់ពីអំ​ពើ​ឃា​​ត​ក​ម្ម ​យ៉ា​ង​សា​ហា​វ​ដែ​​ល​ក្រុមជ​ន​ ​ដៃ​ដ​ល់​៣​នា​ក់​​​ ​ជិះ​ម៉ូ​តូ​មួ​យ​គ្រឿង​​ទៅ​កា​ប់​​ ​យុ​វ​ជ​ន​២​នា​ក់ ​​​ប​ណ្តា​ល​ឲ្យស្លា​ប់​ម្នា​ក់​​​​ ​និ​ង​រ​បួ​ស​ម្នា​​ក់​ ​ហើ​​​យ​គេច​ខ្លួ​ន​បា​ត់​​នោះ នៅ​​​​ក្រោ​យ​ផ្សារ​ ​កា​ណា​ឌី​យ៉ា​ ​ស​​ង្កា​ត់ចោម​​ចៅ​ ​នោះ​ ​លោ​ក​ ​ជឹ​ម ​ឬ​​ទ្ធី​ ​មេ​ប​ញ្ជាកា​​រ​ ​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ ​ខ​ណ្ឌ​ពោ​ធិ៍សែ​ន​​ជ័​យ​ ​បា​នដឹ​ក​​នាំ​​​ក​ម្លាំ​ង​​​ក្រោ​ម​ឱ​វា​ទ​ចុះ​ធ្វើ​កា​រស្រា​វជ្រា​​វ ​រ​ហូ​ត​ឈា​ន​ទៅ​ដ​ល់​ឃាត់ខ្លួ​​ន ​បា​ន​ទាំ​ង​៣​នា​ក់​​ ​កា​ល​ពី​រសៀ​​ល​ថ្ងៃ ​​ទី​៧​ខែ​កក្ក​​ដា​ ​ឆ្នាំ​២​០​១​៦​ ​ស្ថិ​ត​នៅក្នុ​ង​ភូ​មិ​ក​ន្ទោ​ក ​ខា​ង​ត្បូ​ង​ ​ស​ង្កា​ត់​ក​ន្ទោ​ក​ ​ខ​ណ្ឌ​ពោ​ធិ៍​សែ​ន​​ជ័​យ​ ​។​

​ជន​ស​​ង្ស័​យ​ដែ​ល​ប​ង្ក្រាប​ ​បា​ន​នោះ​ទី​១​ឈ្មោះ​​ ​សូ​ ​សុ​ផុ​​ន​ ​អា​យុ​២​៥​ឆ្នាំ​ ​និង​​ទី​២​ឈ្មោះ​ ​លុ​ង​ សា​​វុ​ទ្ធី​ ​អា​យុ២​៣​ឆ្នាំ អ្នកទាំង​ពី​​រនេះ​ ជា​អ្ន​​ក​ប្រព្រឹ​​ត្ត​កាប់សម្លាប់​ ​ជ​ន​រ​ង​គ្រោះ​​​និ​ងម្នា​ក់​ទៀ​ត​ ឈ្មោះ​ ​​សូ​ ពុទ្ធវិច្ឆិកា អាយុ២៥ឆ្នាំ ជាបក្ខពួកទទួលផលចោរកម្ម ។

ចំណែកជនរងគ្រោះដែលបានស្លាប់និងរបួសនោះនា​ពេល​នោះឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិត្រពាំង​កណ្តាល ឃុំមឺនជ័យ ស្រុករំដួលស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ(ស្លាប់)​ ទី២ឈ្មោះ សោម ពិស័យ ហៅអេង អាយុជាង៣០ឆ្នាំ មានស្រុកកំណើត ជាមួយគ្នា។

មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ដោយមានការណែនាំពីថ្នាក់ លើឲ្យ​ខិត​ខំ យកចិត្តទុកដាក់បង្កា​រ​ និងបង្ក្រាបទប់ស្កាត់ រាល់បទល្មើសកើតមានឡើង ទើបបន្ទាប់ពីមាន អំពើ​ឃាតកម្ម​ ទៅលើយុវជនពីរនាក់ បណ្តាលឲ្យម្នាក់ស្លាប់​ ក្នុងថ្លុកឈាមនោះ រូបលោករួមនិង មេបញ្ជាការរង បានដឹកនាំកម្លាំង ចុះធ្វើការស្រាវជ្រាវ រហូតដឹងមុខសញ្ញា កំពុងតែលាក់ខ្លួន នៅចំណុចខាងលើទើបលោក​ បានដឹកនាំកម្លាំងឆ្មក់ចូល ទៅបង្ក្រាបបាន៣នាក់ ទោះបីជាមានមុខសញ្ញា មួយចំនួនកំពុងតែសង្ស័យ ប៉ុន្តែគេកំពុងតែលាក់គេចខ្លួន ហើយកម្លាំងរបស់លោក និងខិតខំធ្វើការស្រាវជ្រាវ បន្តរហូតលុះត្រាតែ​ឃាត់ បានទាំងអស់។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅកាន់  បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំដើម្បីចាត់ការ ទៅតាមផ្លូវនីតិវិធី៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ