Hoverbike នៅក្នុងរឿងStar War នឹងក្លាយទៅមធ្យោបាយថ្មី ដឹកជញ្ជួនសព្វាវុធ របស់យោធាអាមេរិក

ចុះផ្សាយថ្អៃទី 2017-01-23 19:00:12 | ដោយ 61 views

p1

ID:013
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 08:33

ប្រភពព័ត៌មានដែលបានចេញផ្សាយ ដោយគេហទំព័រ The ​Mirror ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានទទួលជោគជ័យក្នុងការហោះសាកល្បង នូវប្រភេទឧបករណ៍ដ៏ថ្មីស្រឡាងមួយប្រភេទ ដែលវានឹងត្រូវប្រើប្រាស់​ សម្រាប់ការដឹកជញ្ជួនសព្វាវុធយោធា នាពេលខាងមុខដ៏ឆាប់នេះ។

បំភ្លេចពីអេឡេកុបទ័រ ​និងនាវាមុជទឹក ដែលអាមេរិក កំពុងប្រើប្រាស់សព្វថ្ងៃ អាមេរិកនឹងបន្ថែមការប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ផ្នែកយោធាមួយប្រភេទទៀត ដែលគេបានស្គាល់ថា ជាHoverbike នៅក្នុងរឿង Star War ដ៏ល្បីល្បាញទៅក្នុងជួរកងទ័ពរបស់ខ្លួន ផងដែរ។

វាគឺជាគម្រោងការរបស់កងកម្លាំងយោធាអាមេរិក និងទទួលបន្ទុកដោយមន្ទីរស្រាវជ្រាវ ផ្នែកយោធារបស់អាមេរិក US Army Research Laboratory ​(ARL) ដែលត្រូវបានចាប់ផ្តើមដំណើរការ ជាលើកតំបូង កាលពីឆ្នាំ២០១៤ ហើយគោលបំណងធំ នៃការផលិតឧបករណ៍មួយនេះ គឺសម្រាប់ការដឹកជញ្ជូនផ្នែកយោធា របស់អាមេរិក នៅក្នុងសមរភូមិនាពេលអនាគត៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ