Man United សម្លឹងមើលកីឡាករ Nelson Semedo ក្នុងតម្លៃប្រមាណ ជា៣៤,៥លាន ដុល្លារផោន

ចុះផ្សាយថ្អៃទី 2017-01-23 19:00:11 | ដោយ 63 views

p1

ស៊ុន លី ID:038
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 21:00

កីឡាករខ្សែការពារ របស់ក្លឹបBenfica កីឡាករ Nelson Semedo ដែលត្រូវបានព័ត៌មានលេចឬថា មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយនឹងក្លឹប Bayern Munich និងជាពិសេសគឺក្លឹបបិសាចក្រហម Man United ។

កីឡាករសញ្ជាតិប៉ទុយហ្គាល់វ័យ២៣ឆ្នាំរូបនេះពិតជាទទួលបានការចាប់អារម្មណ៍ជាច្រើនពីក្លឹបនៅតាមបណ្តាលទ្វីបអ៊ឺរ៉ុបប៉ុន្តែ រូបគេទំនងនឹងអាចធ្វើដំណើរមក កាន់ទឹកដីនៃប្រទេសអង់គ្លេសច្រើនជាង។

ទោះបីជាយ៉ាងណាក្តីនៅមិនទាន់ច្បាស់នៅឡើយថាបិសាចក្រហមអាចចុះកុងត្រាជាមួយនឹងកីឡាកររូបនេះបានឬក៏យ៉ាងណា នៅពេលដែលក្លឹបBenficaបានដាក់តម្លៃលក់រហូតទៅដល់៣៤,៥លានផោនហើយក្នុងនោះក្លឹបតោខៀវក៏នឹងបានចូល រួមការប្រជែង យកកីឡាករខ្សែការពាររូបនេះដែរ៕
 

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ