កម្ពុជាសិ្ថតក្នុងពូល C ក្នុងវគ្គ​ជម្រុះ​​ Asian Cup ២០១៩

ចុះផ្សាយថ្អៃទី 2017-01-23 18:00:09 | ដោយ 66 views

p1

ការចាប់ឆ្នោតបែងចែកពូលវគ្គជម្រុះ Asian Cup ២០១៩ដែលប្រព្រឹតិ្តឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ពេលនេះដឹងលទិ្ធផលហើយ។ កម្ពុជាសិ្ថតនៅក្នុងពូល C ដោយក្នុងពូលC កម្ពុជាត្រូវជួបជាមួយនឹង អាហ្វហ្គានីស្ថាន, វៀតណាម, ហ៊្សកដានី។ ការប្រកួតលើកដំបូងចាប់ផ្ដើមនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ គឺក្រុមទាំងអស់ត្រូវប្រកួតផ្លាស់ប្ដូរទឹកដីគ្នា។ គួរបញ្ជាក់ផងដែរថា កម្ពុជាត្រូវប៉ះជាមួយជើងខ្លាំងវៀតណាមម្ដងទៀតនៅក្នុងពូល C។ កាលពីវគ្គជម្រុះ AFF Suzuki Cup កន្លងទៅថ្មីៗនេះ កម្ពុជាចាញ់ក្រុមវៀតណាម ក្នុងលទិ្ធផល ២ទល់នឹង១។ ចាំមើលថា តើលើកនេះកម្ពុជាអាចយកឈ្នះក្រុមវៀតណាមបានដែរឫទេ? បុត្រ ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ