កម្ពុជាគ្រោងសាងសង់ កំពង់ផែថ្មីមួយ ដើម្បីឲ្យនាវាធំៗលើពិភពលោក ដឹកកុងតឺន័រចូលចត

ចុះផ្សាយថ្អៃទី 2017-01-23 16:00:19 | ដោយ 76 views

p1

នឿត សុភ័ក្រ្ត ID:049
អាទិត្យ, 01 ឧសភា ២០១៦ 12:39

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៦នេះ បានថ្លែងថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សហការជាមួយអ្នកជំនាញរបស់អង្គការ JICA កំពុងសិក្សាពី លទ្ធភាពនៃការ កសាងផែ កុងតឺន័រថ្មីមួយ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ ៩៣% នៅលើពិភពលោក អាចប្រើប្រាស់សេវាកំពង់ផែនេះ ការសាងសង់ផែគ្រោងនឹងចាប់ផ្តើម នៅដើមឆ្នាំ២០១៧ និងបញ្ចប់នៅឆ្នាំ២០២១ ប៉ុន្តែមិនទាន់បាន បញ្ជាក់ពីទំហំទឹកប្រាក់ដែលនឹងត្រូវចំណាយ ។

លោក ស៊ុន ចាន់ថុល បានជម្រាបជូន សម្តេចតេជោផងដែរអំពី ការបញ្ចុះតម្លៃសេវា ដោយមានការឯកភាពពី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កំពង់ផែស្វយ័ត ភ្នំពេញ (PPAP) កាំសាប(KAMSAB) និងក្រុមហ៊ុនរថយន្តដឹកជញ្ជូន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកាំសាប បញ្ចុះកម្រៃសេវា១០% រីឯកំពង់ផែស្វយ័ត ភ្នំពេញបញ្ចុះកម្រៃសេវា៥% ។ ក្រុមហ៊ុនរថយន្តដឹកជញ្ជូន បញ្ចុះតំលៃដឹក ជញ្ជូនចំនួន១០ដុល្លារ សម្រាប់កុងតឺន័រ ៤០ហ្វីត និង៥ដុល្លារ សម្រាប់ ២០ហ្វីត ។ គួរបញ្ជាក់ថា ការបញ្ចុះតំលៃទាំងនេះ ត្រូវបានអនុវត្ត ចាប់ពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ដែលជាផ្នែកមួយនៃផែនការ ១០០ថ្ងៃ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ