នាំគ្នាទៅស្ទួចក្តាម ពីរនាក់ ចៃដន្យក្រឡាប់ទូក ធ្លាក់ម្នាក់ ចូលក្នុងទឹក ត្រូវក្រពើវាយប្រហារភ្លាមៗ នៅភាគខាងជើង អូស្ត្រាលី

ចុះផ្សាយថ្អៃទី 2017-01-23 16:00:19 | ដោយ 72 views

p1

ម៉ៅ បុប្ផាមករា ID:004
ថ្ងៃពុធ, ១៨ ឧសភា ២០១៦ 15:52

អូស្ត្រាលី៖ បុរសម្នាក់ដែលមានវ័យ ៧២ឆ្នាំ បានរៀបរាប់ប្រាប់ ដល់អ្នកជួយសង្គ្រោះថា រូបគាត់ពិតជាមិនដឹង ជាមានពាក្យអ្វី នឹងថ្លែងនោះទេ ព្រោះសម្លាញ់របស់គាត់ បាននាំគ្នាមកស្ទួចក្តាមថ្ម នៅសមុទ្រទឹកប្រៃ ហើយចៃដន្យ ទូកក៏ក្រឡាប់ មិត្តសម្លាញ់របស់ខ្ញុំក៏បានធ្លាក់ចូលក្នុងទឹករំពេចនោះស្រាប់តែ មានសត្វក្រពើមួយក្បាល បានមកវាយប្រហារ​ ភ្លាមៗ​នោះ ខ្ញុំមិនដឹងជា​ជួយគាត់ ដោយរបៀបណានោះទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅភាគខាងជើង ប្រទេសអូស្ត្រាលី ។ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មាននេះ ឲ្យដឹងនៅមុននេះ ១ម៉ោងប៉ុណ្ណោះ ។

ប្រភពព័ត៌មាន បានផ្សព្វផ្សាយថា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ មានបុរសពីរនាក់ ដែលជាសម្លាញ់នឹងគ្នា បានជិះទូកមួយគ្រឿង មកដល់ចំណុចត្រង់ Leaders Creek ក្នុងដែនដី Darwin ប្រទេសអូស្ត្រាលី ក្នុងគោលបំណងមកចាប់ក្តាមថ្ម ហើយចៃដន្យទូកដែលពួកគេជិះនោះបានក្រឡាប់ក្នុងជម្រៅទឹក៣ម៉ែត្រ ។

គេបានដឹងថា បុរសម្នាក់ដែលជាមិត្តនឹងបុរសវ័យ៧២ឆ្នាំបានធ្លាក់ចូលក្នុងទឹក ខណៈដែលរូបគេបានព្យាយាមលើកទូកឲ្យមកសភាពដើមវិញ បន្ទាប់ពីក្រឡាប់ ។

អស់រយៈពេល ០៣ម៉ោង ការវាយប្រហាររបស់សត្វក្រពើ នឹងបុរសជាសម្លាញ់ របស់បុរសវ័យចំណាស់នោះ ត្រូវបរាជ័យដោយមិនដឹងជួយអ្វី ដល់មិត្តភក្តិរបស់គាត់កើត បណ្តោយឲ្យសត្វក្រពើ វាយប្រហារតែម្តង ។

បន្ទាប់ពីវាយប្រហារដល់មិត្តភក្តិគាត់រួច សត្វក្រពើមួយក្បាលនេះ ក៏បម្រុងនឹងមកវាយប្រហារ រូបគាត់ដែរ តែគាត់បានគេចផុត ពីគ្រោះថ្នាក់នេះ ។

ប្រភពបានបញ្ជាក់ថា បុរសពីរនាក់នេះ បានធ្វើដំណើរពីតំបន់ Bendigo នៅក្រុង Victoria ប្រទេសអូស្ត្រាលី ក្នុងដំណើរកម្សាន្ត នៅថ្ងៃឈប់សម្រាកពីការងារ ៕
គេបានដឹងថា នៅក្នុងតំបន់ទឹកប្រៃ នៃភាគខាងជើងប្រទេស អូស្ត្រាលី គឹមានសត្វក្រពើរស់ នៅក្នុងដែនទឹកនោះ ប្រមាណចន្លោះ ពី១០០.០០០ និង ២០០.០០០ ក្បាល ដែលពួកវាសុទ្ធសឹ ងជាក្រពើដែល ពេញវ័យទាំងអស់ ៕
 

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ