ប៉េអឹមរាជធានី បញ្ជូនជនសង្ស័យ ២២នាក់ ក្នុងបទល្មើសពីរ ផ្សេងគ្នា ទៅតុលាការ

ចុះផ្សាយថ្អៃទី 2017-01-23 16:00:16 | ដោយ 71 views

p1

ដើមអម្ពិល ID:038
ព្រហស្បតិ៍, ១៩ មករា ២០១៧ 19:12

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជូនជនសង្ស័យ ប្រុស-ស្រីចំនួន២២នាក់ ទៅតុលាការ ជាបន្តបន្ទាប់ ក្នុងនោះមាន២០នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើបា្រស់គ្រឿងញៀន និង២នាក់ទៀតពាក់ព័ន្ធករណីទទួលផលចោរកម្ម។

ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទាំង ២០នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែង នៅចំនុចផ្ទះសំណាក់ សំណាង ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ។ 

តាមការស្រាវជ្រាវរបស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងនោះមានជនសង្ស័យ ២នាក់ ឈ្មោះ គឹម ខេន ហៅវិត ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ និងឈ្មោះ សៅ វណ្ណា ហៅតុលា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ គឺជាអ្នកលក់គ្រឿងញៀនដែលបានប្រកបមុខរបរនេះជាយូរមកហើយ។ 

ពួកគេបានសារភាពថា ថ្នាំញៀនដែលពួកគេលក់គឺពួកគេបានទិញ ពីក្មេងស្រី អាយុ១៣ឆ្នាំម្នាក់មិនស្គាល់អត្តសញ្ញាណច្បាស់ នៅម្តុំរោងចក្រឆ្នាំងផ្លូវរទេះភ្លើង ដែលនៅក្នុងភូមិសាស្រ្តនេះ កន្លងមក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជារការ រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជាសមត្ថកិច្ចផ្សេងទៀត ចុះបង្រ្កាប និងឃាត់ខ្លួនមនុស្សរាប់សិបនាក់ បញ្ជូនទៅតុលាការជាច្រើនលើកមកហើយ ។ 

រឺឯជនសង្ស័យ១៨នាក់ទៀត ដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនព្រមជាមួយគ្នាដែលនោះ គឺជាអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលបានទិញបន្តពីជនសង្ស័យទាំងពីរនាក់ខាងលើ ចំណែកឯជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធករណីចោរកម្មមានឈ្មោះ រី ចិន្តា ហៅដា ភេទប្រុស អាយុ៣៥ឆ្នាំ និងឈ្មោះ យិន សារ ហៅអ៊រ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែមករា នៅចំណុច ផ្លូវលេខ៣៣៦ (ម្តុំសណ្ឋាគារឈូកទិព្វ) សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈពេលដែលពួកគេបានយកម៉ូតូ០១គ្រឿង ម៉ាកហ្វីណូ ពណ៌ខ្មៅលាយឈាមជ្រូក មានស្លាកលេខមិនប្រក្រតី (ដោយកែស្លាកលេខ ពីលេខ ភ្នំពេញ 1CT-0902 ទៅជា ភ្នំពេញ 1CI-0909 ) ទៅផ្ញើរនៅសណ្ឋាគារឈូកទិព្វ ។

តាមការស្រាវជ្រាវ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចំលើយសារភាពរបស់ជនសង្ស័យ ម៉ូតូ១គ្រឿងនេះ ពួកគេបានទិញពីឈ្មោះ សុខ ជាប្អូនធម៌ដែលបានមកពីការលួចកាច់សោរនៅផ្សារទួលសង្កែរកាលពីថ្ងៃទី៩ ខែមករា បច្ចុប្បន្នឈ្មោះ សុខ សមត្ថកិច្ចអាវុធហត្ថកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ