គូស្វាមី-ភរិយាថ្មីថ្មោង ចំនួន ៣៥គូ ឈ្មោះរង្វាន់ ៣ផ្សេងគ្នា ពីស្រាបៀរអានឆ័រ

ចុះផ្សាយថ្អៃទី 2017-01-23 16:00:16 | ដោយ 72 views

p1

ស៊ឹម សុខន ID:004
សៅរ៍, ២១ មករា ២០១៧ 12:07

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧ ស្រាបៀរអានឆ័រ បានរៀបចំពិធីប្រគល់រង្វាន់លើកទីមួយ ដល់គូស្វាមីភរិយា នៅក្រុមហ៊ុនរោងចក្រផលិតស្រាបៀរកម្ពុជា (CBL) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន CBL គូស្វាមីភរិយាថ្មីទាំងអស់ដែលត្រូវរង្វាន់ និងភ្ញៀវកិត្តិយសជាច្រើន ។ 

ការចាប់រង្វាន់នេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅក្នុងកម្មវិធី Anchor Fun Zone នៅស្ថានីយទូរទស្សន៍ PNN ។ រង្វាន់រួមមាន ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់  ទូរទស្សន៍ Sony Android ទំហំ 55អ៊ីញ ចំនួន១០ រង្វាន់ និងកាម៉េរ៉ា Digital Sony Alpha ចំនួន ១០ រង្វាន់។  

កម្មវិធីប្រគល់រង្វាន់នេះ បានរៀបចំឡើង ក្នុងគោលបំណងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់អតិថិជន  ដែលបានជាវស្រាបៀរអានឆ័រ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ។

គូស្វាមី-ភរិយា ១គូ ដែលបានឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៌ Krabi បាននិយាយទាំងក្តីរំភើបថា ពួកគាត់ទាំងពីរមានអារម្មណ៍ រំភើបខ្លាំងដែលបានត្រូវរង្វាន់ធំពីស្រាបៀរអានឆ័រ ហើយបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ពិតប្រាកដមែនជូនពួកគាត់ទាំងពីរ ។ 

កម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រ រាល់ការជាវស្រាបៀរអាន់ឆ័រ ចំនួន ២០-៤៩កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ក្បាល ប៊ិច ២ដើម និងកាបូប១, ជាវចាប់ពី ៥០-១១៩កេស ថែមជូនសៀវភៅកត់ចំណងដៃចំនួន ២ ប៊ិច២ កាបូប១ និងប័ណ្ណផ្សងសំណាង២សន្លឹក, ជាវ១២០កេស ឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃចំនួន២ក្បាល ប៊ិច២ កាបូប១ និងប័ណ្ណផ្សងសំណាង៣សន្លឹក   និងរាល់ការជាវចាប់ពី ១២០កេសឡើងទៅនឹង ទទួលបានកញ្ចប់ក្រេបច័ន្ទទឹកឃ្មុំ នៅខេត្តព្រះសីហនុរយៈពេល ២ថ្ងៃ១យប់ (ការផ្តល់ជួននេះ សំរាប់តែគូស្វាមីភរិយា ១០០០គូដំបូងប៉ុណ្ណោះ) ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ