លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី នាំអំណោយបរិក្ខារពេទ្យ ផ្តល់ជូនមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

ចុះផ្សាយថ្អៃទី 2017-01-23 16:00:12 | ដោយ 85 views

p1

ជុំ ភារម្យ ID:014
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 14:23

ព្រះសីហនុ៖ សម្ភារបរិក្ខារពេទ្យប្រមាណចំនួន ១២៦កេះ ត្រូវបានលោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អ្នកជំនាញកសិកម្មស្រុកខ្មែរ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ នាំយកទៅផ្តល់ជូន មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ទុកសម្រាប់ប្រើប្រាស់ព្យាបាលអ្នកជំងឺ ។ 

សម្ភារបរិក្ខាពេទ្យ ដែលផ្តល់ដោយ លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី នាពេលនេះ គឺសុទ្ធសឹងមានគុណភាពល្អ និងនាំចូលពីប្រទេសអាមេរិក តាមរយៈការផ្តល់ជូនពីមិត្តភក្តិបរទេស របស់លោកឧកញ៉ាផ្ទាល់ ។ សម្ភារបរិក្ខារពេទ្យ ដែលផ្តល់ជូននៅពេលនេះ មានច្រើនជាង ២០មុខ ដូចជាអាវសម្រាប់វះកាត់ ឧបករណ៍វះកាត់ធំ ឧបករណ៍វះកាត់តូច ឧបករណ៍សម្រាប់វះកាត់ក្នុងពោះ ឧបករណ៍ជំនួយផ្លូវដង្ហើម ម៉ាស៊ីនវាស់ឈាម Graphic Controls និងឧបករណ៍ សម្ភារប្រើប្រាស់ផ្សេងៗទៀតជាច្រើន ។

ជាមួយនិងការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងលោកស្រី សម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងដែរថា សព្វថ្ងៃនេះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺ ចូលគេងសំរាកព្យាបាល ប្រមាណជាង ១០០នាក់ ជារៀងរាល់ថ្ងៃ ។ 

ប្រធានមន្ទីរពេទ្យ បានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏មានលទ្ធភាព ព្យាបាលអ្នកជំងឺត្រូវពស់ចឹក រលាកស្រោមខួរក្បាល ជំងឺផ្លូវដង្ហើម វះកាត់ឆ្អឹងបាក់ ដោយម៉ាស៊ីនឧបករណ៍ទំនើប ផ្នែកសម្ភព និងជំងឺផ្សេងៗទៀតជាច្រើន ដែលធ្វើឲ្យកំណើនអ្នកជំងឺ មានការកើនឡើងជាលំដាប់ផងដែរ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ