ប្លន់ម៉ូតូភ្លាម​ រត់មិនរួចនគរបាល ចាប់ជាប់

ចុះផ្សាយថ្អៃទី 2017-01-23 16:00:11 | ដោយ 64 views

p1

រ៉ុង​ រឿង ID:038
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 22:19

ព្រៃវែង÷ យុវជនចំនួន៣នាក់​ ត្រូវបានសមត្ថកិច្ច នគរបាលស្រុកព្រះស្តេច ស្ទាក់ចាប់ឃាត់ខ្លួនបន្ទាប់​ ពីធ្វេីសកម្មភាព កំហែងយក(ប្លន់) ម៉ូតូសេ១២៥​ មួយគ្រឿងពីជនរងគ្រោះ​ នៅម៉ោងប្រមាណ ២៖៣០នាទីរសៀល ថ្ងៃពីថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០១៧​នេះ​ ស្ថិតក្នុងភូមិកងនាង​ ឃុំនឹងស្រុកព្រះស្តេចខេត្តព្រៃវែង។         

បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ ជនសង្ស័យជិះម៉ូតូសេ១២៥​ ពាក់ស្លាកលេខព្រៃវែង1G.2580សេរីឆ្មាំ២០១៧ ធ្វេីសកម្មភាពប្លន់​ ម៉ូតូមួយគ្រឿងម៉ាកសេ១២៥​ ពណ៌ខ្មៅពាក់ស្លាកលេខពីព្រៃវែង1T.ជ3215ពីជនរងគ្រោះឈ្មោះលី ពុធធឿនភេទប្រុសអាយុ១៨ឆ្នាំដែលមានទីលំនៅភូមិផុតឃុំនឹង​ស្រុកព្រះស្តេចខេត្តព្រៃវែង ។​ ធ្វើសកម្មភាពរួចក្រុមចោរជិះគេចខ្លួនហេីយភ្លាមៗ  ជនរងគ្រោះបានទូរសព្ទ័ទៅប្តឹងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកព្រះស្តេច​ បន្ទាប់មកសមត្ថកិច្ចបានពង្រាយកម្លាំងចាប់ជនសង្សយ័ភ្លាមៗនៅចំណុច ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច។ 

លោក ឧត្តមសេនីយ៍ស្រេង ជា ស្នងការបានឲដឹងថាជនសង្សយ័ក្នុងករណីកំហែងយក(ប្លន់) ខាងលេីទី១.ឈ្មោះឈិន ពៅ(ហៅប៉ាង)ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅ ភូមិដំណាក់សេរី ឃុំស្មផងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង   ទី២.ឈ្មោះជាឌីភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិឬស្សី នឹង ទី៣.ឈ្មោះមឿនវ៉ា(ហៅគោ)ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅ ភូមិវាលឃំុ នឹងស្រុកជាមួយគ្នា ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃេីញមានឧបករណ៍សម្រាប់កាច់សោករម៉ូតូមួយលំប្លេផងដែរ។ជនសង្សយ័ខាងលេីត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់កាតយាមនិត្តិវិធីនៃច្បាប់៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ