៦ចំណុច ដែលអ្នកប្រើប្រាស់ មិនគួរមើលរំលង ចំពោះកំពូលស្មាតហ្វូន LG G5 SE 

ចុះផ្សាយថ្អៃទី 2017-01-23 14:00:23 | ដោយ 65 views

p1

ដើមអម្ពិល ID:039
ថ្ងៃច័ន្ទ, 04 កក្កដា ២០១៦ 14:36

ភ្នំពេញ៖ LG G5SE គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុន LG រចនាឡើង មានរូបរាងស្អាត និងមានតួអាចដោះថ្ម ចេញបានព្រមទាំងមានភ្ជាប់ មកជាមួយនូវសមត្ថភាព ខ្លាំងនិងបច្ចេកវិទ្យាទំនើប ឧបករណ៍បន្ថែមមួយចំនួន សម្រាប់ការប្រើប្រាស់ ដែលស្របតាមបរិបថ ច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ 

នៅលើកំពូលស្មាតហ្វូនមួយនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់ នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដែលលោកអ្នកមិនគួរមើលរំលងនោះទេ ក្នុងនោះរួមមាន៖ 

១.កាមេរ៉ាក្រោយពីរគ្រាប់ (Dual Camera)៖ LG G5SE គឺមានបំពាក់កាមេរ៉ា ខាងក្រោយចំនួនពីរគ្រាប់ (Dual Camera) អមដោយភ្លើងហ្វាស់ ជំនួយពីរគ្រាប់ ជាមួយនឹងស៊ិនស័រ ចាប់រូបដ៏វៃឆ្លាត។ កាមេរ៉ាមួយគ្រាប់មានទំហំ ១៦មេហ្គាភិចសែល ដែលអាចចាប់រូបភាពបានច្បាស់ បែបធម្មជាតិបានក្នុងកម្រិត ៧៨ដឺក្រេ និងមួយគ្រាប់ទៀតមានទំហំ ៨មេហ្គាភិចសែលដែល អាចចាប់រូបភាពបាន ១៣៥ដឺក្រេ ជាមួយមុខងារ OIS និង Laser Autofocus។ ដោយឡែកសម្រាប់កាមេរ៉ា Selfie វិញគឺមានទំហំ ៨មេហ្គាភិចសែល ភ្ជាប់នូវស៊ិនស័រពន្លឺជា ជំនួយសម្រាប់ការថតនៅទី ដែលមានពន្លឺខ្សោយឲ្យ ការចាប់រូបភាពបានច្បាស់ល្អ។ 

២.មុខងារ Quick Charge 3.0៖ នេះគឺជាបច្ចេកវិទ្យាមួយ ដែលអាចអោយលោកអ្នក ធ្វើការសាកថាមពលថ្ម បានយ៉ាងរហ័ស ឆាប់ពេញប្រើរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ នឹងអាចសាកថាមពលបាន 83% ហើយអ្វីដែលពិសេសនោះគឺ LG G5SE ក៏អាចដោះដូរថ្ម (Slide-Out Battery) បានផងដែរ។

៣.មុខងារថ្មី Always-On-Display៖ នៅលើស្មាតហ្វូន LG G5SE គឺមានភ្ជាប់នូវមុខងាររថ្មីមួយ ដែលអាចធ្វើការបង្ហាញ នូវកំនត់ចំណាំ
មួយចំនួន ដូចជាម៉ោង សារ ក៏ដូចជាកម្មវិធីមួយចំនួនទៀត នៅពេលអេក្រង់បិទពន្លឺ។  មានន័យថា បើទោះបីជានៅអេក្រង់ទូរស័ព្ទ របស់លោកអ្នក មិនមានពន្លឺក៏ដោយ ក៏លោកអ្នកនៅតែទទួលបាន នូវព័ត៌មានគ្រប់ពេលវេលា។

៤.Cover ៖ សំរាប់ការជាវស្មាតហ្វូន LG G5SE ដែលមានរូបរាងដ៏ស្រស់ស្អាត មួយនេះក្រុមហ៊ុន LG ក៏នឹងមានបន្ថែមមកជាមួយ នូវសំបកការពារដែល មានគុណភាព ដែលមានភាពឆ្លាតវៃមួយផងដែរ សំរាប់ការពារទូរស័ព្ទមួយនេះ អោយនៅតែថ្មី ក៏ដូចជាបន្ថែមនូវសម្រស់ របស់ទូរស័ព្ទដៃឆ្លាតវៃមួយនេះ អោយកាន់តែមានភាពទាក់ទាញ និងរឹតតែមានភាពសំបូរ បែបសំរាប់អ្នកប្រើប្រាស់។ 

៥.កម្មវិធី VPInput ៖ ជាមួយនឹង VPInput លោកអ្នកអាចប្រើប្រាស់កម្មវិធីនេះ សំរាប់គ្រប់គ្រង់ទូរស័ព្ទដៃ របស់អ្នកបានដោយប្រើប្រាស់ Mouse  និង keyboard បាន ដោយវាអាចធ្វើការ ទំនាក់ទំនងជាមួយនិងកុំព្យូទ័រ ផ្តល់អោយអ្នកអាច Copy ឯកសារ Microsoft Word ពីក្នុងកុំព្យូទ័រ ទៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក។ ហើយអ្នកក៏អាច Screen Shot ទូរស័ព្ទស្មាតហ្វូនរបស់អ្នក ដោយប្រើប្រាស់កុំព្យូទ័រ ក៏បានថែមទៀតផង។

៦.LG G5SE Friends ៖ ដើម្បីបំពេញនូវភាពសំបូរ បែបសំរាប់រូបភាព និងវីដេអូ នាពេលបច្ចុប្បន្ននេះ LG G5 SE ក៏មានបន្ថែមនូវឧបករណ៍ សំរាប់បង្កើននូវការកំសាន្ត ថតរូបភាពជាលក្ខណះ ៣៦០ដឺក្រេ រួមមានដូចជា Rolling Bot Camera ដែលនឹងផ្តល់អោយអ្នក ប្រើប្រាស់សំរាប់ការថតរូប និងវីដេអូ ដែលបញ្ជាដោយទូរស័ព្ទ LG G5 SE របស់លោកអ្នក និងមានឧបករណ៍ VR សំរាប់ទស្សនារូបភាព និងវីដេអូទាំងនេះបាន យ៉ាងច្បាស់ត្រជាក់ភ្នែក ។

សរុបសេចក្តីមក ទាំងរូបរាងទាំងរចនា បថដ៏ស៊ីវីល័យប្លែក ទាំងសមត្ថភាពខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ទំនើប ដែលមាននៅលើទូរស័ព្ទ ស្មាតហ្វូនជំនាន់ថ្មី LG G5SE ដ៏ទាន់សម័យមួយនេះ លោកអ្នកពិតជាពេញចិត្ត និងចង់បានមកកាន់ប្រើប្រាស់ ក្នុងដៃជាក់ជាមិនខាន ៕ 

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ