នគរបាលខេត្តរតនគិរី ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ នៅស្រុកកូនមុំ

ចុះផ្សាយថ្អៃទី 2017-01-23 14:00:22 | ដោយ 71 views

p1

ស្រី សុផាន់ណា ID:013
ព្រហស្បតិ៍, ២៤ វិច្ឆិកា ២០១៦ 11:22

រតនគិរី៖ កម្លាំងនគរបាលខេត្តរតនគិរី ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅភូមិអូរចេង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

បើតាមលោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ដែលដឹកនាំនៅវាលស្រែផ្ទាល់ បានឲ្យដឹងថា កម្លាំងនគរបាល មកពីអង្គភាពផ្សេងៗ ចំណុះឲ្យស្នងការដ្ឋាននគរបាល ខេត្តរតនគិរី មានចំនួន ៥០នាក់ បានចុះជួយច្រូត និងកងកណ្តាប់ស្រូវលើផ្ទៃដី ២ហិកតា ដែលមានម្ចាស់ឈ្មោះគីម វណ្ណារិទ្ធ។
លោកបានបន្តថា ដោយមានបទបញ្ជា ពីអគ្គស្នងការនគរបាលជាតិនោះ ស្នងការដ្ឋាននគរបាល ខេត្តរតនគិរី បានត្រៀមកម្លាំង ចុះជួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ មិនថាយប់ ឬថ្ងៃ ជាក់ស្តែង ដូចជាសកម្មភាពច្រូតកាត់នេះ ហើយក៏ត្រៀមចាំជួយអន្តរាគមន៍ ក្រុមគ្រួសារប្រជាពល នៅតំបន់ផ្សេងៗ ទូទាំងខេត្ត ​ដែលខ្វះកម្លាំងពលកម្មផងដែរ។

លោក គីម វណ្ណរិទ្ធ ម្ចាស់វាលស្រែខាងលើ ហើយក៏ជាអតីតនាយនគរបាល ដែលចូលនិវត្តន៍បានឲ្យដឹងថា ដោយសារ ក្រុមគ្រួសារខ្វះកម្លាំងពលកម្ម រូបគាត់បានស្នើសុំទៅលោក ងួន គឿន ចុះជួយច្រូតកាត់ បន្ទាន់ពីព្រោះស្រូវទុំពេញស្រែ អាកាសធាតុមិនអំណោយផល (ភ្លៀងកក់ខែ) ធ្វើឲ្យស្រូវរលួយ ប្រសិនបើប្រមូលផលមិនទាន់។

ជាមួយសកម្មភាពប្រកបដោយ សប្បុរសធ៌ម របស់កម្លាំងនគរបាលនេះដែរ លោក គីម វណ្ណារិទ្ធ សូមថ្លែងអំណរគុណ ដល់លោកស្នការ ​និងមន្ត្រីនគរបាលក្រោមឱវាទ ទាំងអស់ ដែលចំណាយពេលវេលា ចុះមកជួយច្រូត កាត់ក្រុមគ្រួសារគាត់ ដែលសកម្មភាពខាងលើនេះ សបញ្ជាក់ឲ្យឃើញថា កម្លាំងនគរបាលជាតិ ក្រៅពីបំពេញតួនាទី បម្រើប្រទេសជាតិ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ​ថែមទាំងជាកម្លាំងមុតស្រួច សម្រាប់ជួយអន្តរាគមន៍ថែមទៀតផង។

សូមបញ្ជាក់ថា កម្លាំងនគរបាលទាំង ៥០នាក់ ដែលចុះជួយច្រូតកាត់នេះ បាននាំម្ហូបអាហារ ភេសជ្ជៈខ្លួនឯង ពោលគឺ មិនរំខានម្ចាស់វាលស្រែនោះទេ ហើយក្នុងន័យមនោសញ្ចេតនា ដែលធ្លាប់ធ្វើការជាមួយគ្នា លោក ផែន ឌីណា បានចលនាប្រមូលលុយ ៤០ម៉ឺនរៀល ឧបត្ថម្ភជូនលោក គីម វណ្ណរិទ្ធ ​រួចហូបបាយសាមគ្គី ដោយទឹកចិត្តសប្បាយរីករាយ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ