USGS៖ គ្រោះរញ្ជួយដី កម្រិត៧.៩រ៉ិចទ័រ វាយប្រហារដែនដី ប៉ាពូ ញ៉ូហ្គីណេ

ចុះផ្សាយថ្អៃទី 2017-01-23 14:00:22 | ដោយ 70 views

p1

ម៉ៅ បុប្ផាមករា ID:019
អាទិត្យ, ២២ មករា ២០១៧ 19:43

ប៉ាពូញ៉ូហ្គីណេ៖ ទូរទស្សន៍ CNN បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៧ថា មានករណីរញ្ជួយដីកម្រិត៧.៩រ៉ិចទ័រ វាយប្រហារដែនដី ប៉ាពូ ញ៉ូហ្គីណេ (Papua New Guinea) ដោយគ្រោះរញ្ជួយដី មានជម្រៅ១៥៣គីឡូម៉ែត្រ និងនៅចំកណ្តាល ប្រមាណ០គីឡូម៉ែត្រ ស្ថិតនៅភាគខាងលិចក្រុង Panuna ។ យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS)បានឲ្យដឹងដូច្នេះ ។

មជ្ឈមណ្ឌលព្រមានស៊ូណាមិប៉ាស៊ីហ្វិក បានឲ្យដំណឹងថា រលកយក្សស៊ូណាមិក មានកម្ពស់មួយម៉ែត្រ នៅលើកម្រិតធម្មតានៃឆ្នេរសមុទ្រ នៅក្នុងប្រទេសប៉ាពូ ញ៉ូហ្គីណេ និងនៅជិតកោះ សូលូម៉ន (Solomon) ។

យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា គ្រោះរញ្ជួយដីមានកម្រិត៨.០រ៉ិចទ័រ ដោយបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីល្ងាច ម៉ោងក្នុងតំបន់ នៅថ្ងៃអាទិត្យនេះ ប៉ុន្តែក្រោយមក USGS បានទម្លាក់តួលេខ នៃកម្រិតរញ្ជួយដីវិញ ។

USGS បានព្យាករណ៍ថា ពលរដ្ឋប្រមាណ៧២.០០០នាក់ ប្រឈមនឹងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដីនេះ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ