លោក ឈាង វុន៖ វិសោធនកម្ម បទបញ្ជាផ្ទៃសភា ប្រការ៤៨ថ្មី(បី) មកពីប្រធានក្រុម តំណាងរាស្រ្តភាគតិច មិនគោរពតាមយន្តការ

ចុះផ្សាយថ្អៃទី 2017-01-23 14:00:21 | ដោយ 68 views

p1

ស សំណាង ID:019
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 13:35

ភ្នំពេញ៖ អ្នកនំាពាក្យរដ្ឋសភា លោក ឈាង វុន បានមានថ្លែងថា រដ្ឋសភា នឹងធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងប្រការ៤៨ថ្មី(បី)  នៅថ្ងៃទី៣១ មករាដើម្បីលុបចោល ប្រធានក្រុមអ្នកតំណាងរាស្ត្រ ភាគច្រើននិងភាគតិច ហើយមូលហេតុ លុបនោះមកពីប្រធានក្រុម អ្នកតំណាងរាស្ត្រភាគតិច មិនបានគោរពតាមយន្តការ។ 

ផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ក្រោយកិច្ចប្រជុំ អចិន្ត្រៃយ៍រដ្ឋសភាថា “សមាជិកអចិន្ត្រៃយ៍ មកពីគណបក្ស ប្រជាជនកម្ពុជា ចំនួន១០រូប បានលើកដៃអនុម័ត សម្រេចដាក់របៀបវារៈ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ ថ្មី(បី) ក្នុងសម័យប្រជុំ វិសាមញ្ញាណ ពេញអង្គនៅពេលខាងមុខ ដោយសារតែមាន ប្រធានគណៈកម្មការ មួយចំនួនមកពីគណបក្ស សង្គ្រោះជាតិ មិនចូលប្រជុំ តាមគោលការណ៍ អនុប្រធានជំនួសយើងបាន ឯកភាពគ្នាដោយ មតិ១០ ទល់មតិ២ ថាត្រូវតែធ្វើវិសោធនកម្ម ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភានេះ»។

លោកថា ក្នុងបទបញ្ជាផ្ទៃក្នុងនោះ ត្រូវបានសម្តេចតេជោ ហ៊ុនសែន ជាផ្តូចផ្តើមឲ្យឯកឧត្តមសម រង្ស៊ី មានឋានៈស្មើនាយករដ្ឋមន្ត្រី ក្នុងយន្តការវប្បធម៌សន្ទនា ដែលកម្ពុជាមិនធ្លាប់មានពីមុន។ ជាងនេះយន្តការនោះ ក៏បានលើកឯកឧត្តម កឹមសុខា ជាអនុប្រធានទី១រដ្ឋសភា។ ចំណែកឯកឧត្តម សម រង្ស៊ី ក៏ត្រូវបានធ្វើប្រធានសភា ភាគតិចក្នុងរដ្ឋសភា ដែលមានតួនាទី ស្មើនាយករដ្ឋមន្ត្រី ដែលធំជាង ឯកឧត្តម កឹម សុខាទៀត។  

លោក ឈាង វុនបន្តថា “បន្ទាប់បង្កើតយន្តការ រួមទំាងឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា មិនបានគោរពតាម យន្តការនោះទេ ពោលគឺ ភាពស្មោះត្រង់ក៏គ្មានដែរ”។ 

លោកបន្ថែមថា មូលហេតុធ្វើវិសោធនកម្ម​ បទបញ្ជានេះ ដោយសារតែ គណបក្សសង្គ្រោះជាតិ ចេះតែយកតួនាទី ជាប្រធានក្រុមអ្នកតំណាងរាស្ត្រ ភាគតិចមកធ្វើការជាមួយ ប្រធានក្រុមភាគច្រើន រឿងលើកលែងអ្នកទោស ដែលកំពុងជាប់ពន្ធនាគារ  ដែលខុស នឹងគោលការណ៍ច្បាប់ ពិសេសនោះធ្វើឲ្យ ប៉ះពាល់ដល់ អំណាចតុលាការ។ 

អ្នកនំាពាក្យ រដ្ឋសភារូបនេះ បានលើកឡើងទៀតថា ប្រសិនបើទុកយន្តការ ឬបទបញ្ជាផ្ទៃក្នុងនេះ នឹងប៉ះពាល់ដល់ ប្រទេសជាតិ និងប៉ះពាល់ដល់ ការរំលោភសិទ្ធិអំណាច តុលាការ ពិសេសអំណាច របស់រដ្ឋធម្មនុញ្ញតែម្តង៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ