សាលាក្រុង​​ប្រកាស​បញ្ឈប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​សង់​របារ​ពាណិជ្ជកម្ម​កាត់​ផ្លូវ

ចុះផ្សាយថ្អៃទី 2017-01-23 13:00:13 | ដោយ 73 views

p1

សាលារាជធានី​ភ្នំពេញ ប្រកាស​បញ្ឈប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​របារ​ផ្សាយ​ពាណិជ្ជកម្ម​កាត់​ទទឹង​ផ្លូវ​សាធារណៈ នៅ​ដើម​ឆ្នាំ​២០១៧​នេះ​តទៅ។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​បញ្ឈប់​ឲ្យ​មាន​របារ​ផ្សាយ​ពាណិជ្ជកម្ម​កាត់​ទទឹង​ផ្លូវ​នេះ ដើម្បី​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ទីក្រុង៖ «ដោយសារ​តែរបារ​កាត់​ទទឹង​នឹង នៅ​លើ​ផ្លូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ធ្វើ​ដំណើរ​ខាងក្រោម​ហ្នឹង! អ៊ីចឹង​ ក្នុង​ករណី​ដែល​មាន​ឧបទ្ទវហេតុ​កើត​ឡើង វា​អត់​ដូច​របារ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​សងខាង​ផ្លូវ នៅ​លើ​ដី ចិញ្ចើម​ផ្លូវ​ផ្សេងៗ​ទេ។ មាន​ន័យ​ថា បើ​មាន​ឧបទ្ទវហេតុ​កើត​ឡើង វា​ធ្លាប់​មក​លើ​ទ្រូង​ផ្លូវ​ដែល​ពលរដ្ឋ​ធ្វើ​ចរាចរណ៍​តែ​ម្ដង។ អ៊ីចឹង​វា​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ឬ​អាច​​បង្ក​ឲ្យ​បាត់បង់ជីវិត»

តែយ៉ាងណាក៏ដោយ សាលាក្រុង​ទុក​ពេល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​នោះ ១​ខែ ដើម្បី​ទម្លាក់​របារ​កាត់​ផ្លូវ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ដោយ​ខ្លួន​ឯង បន្ទាប់​ពី​ផុត​សុពលភាព​រយៈពេល​១​ឆ្នាំ​ នៅ​ឆ្នាំ​២០១៧​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ