បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់

ចុះផ្សាយថ្អៃទី 2017-01-23 10:00:10 | ដោយ 71 views

p1

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ដោយសារតែត្រូវរថយន្តមួយគ្រឿងបើកបរយ៉ាងលឿនបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិ ៦ត្រង់ចំណុច ភូមិ រម៉ាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនរងគ្រោះមានឈ្មោះនាង ធុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Hice ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6294 បើកយ៉ាងលឿងក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏វ៉ាក់អើនឹងជនរងគ្រោះកំពុងជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ឆ្លងថ្នល់ដោយមិនបានប្រយ័ត្ន បណ្តាលឲ្យរថយន្តបុកពេញទំហឹងតែម្តង។ បន្ទាប់ពីបង្កគ្រោះរួចតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយរថយន្ត និងម៉ូតូទៅកន្លែងកើតហេតុ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកឯសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ សេម ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ