នារីជនជាតិឥណ្ឌូនេសុីម្នាក់មានជំងឺចម្លែកម៉្យាងរឹងដូចដើមឫស្សីមិនអាចអង្គុយបាន

ចុះផ្សាយថ្អៃទី 2017-01-23 10:00:10 | ដោយ 86 views

p1

នារីជនជាតិឥណ្ឌូនេសុីមួយរូបឈ្មោះ Sulami មានជំងឺដ៏កម្រមួយដោយមិនអាចកម្រើកបានឡើយ ពោលគឺឆឹ្អងរបស់គាត់រឹងដូចដើមឫស្សីមួយដើមអញ្ចឹង។ ស្ថាពភាពនៃជំងឺរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗ។ រាល់ថ្ងៃគាត់ត្រូវមើលថែដោយជីដូនអាយុ៩០ឆ្នាំរបស់គាត់។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គាត់មិនអាចអង្គុយបានទេដោយសារតែឆ្អឹងរបស់គាត់មិនអាចបត់បាន គឺគាត់បានតែដេកនិងឈរតែប៉ុណ្ណោះ។រាល់ថ្ងៃ គាត់ពិបាកក្នុងការដើរណាស់ រាល់ពេលគាត់រៀនដើរត្រូវមានលោកយាយរបស់គាត់និងឈើច្រត់មួយដើម្បីជួយទប់គាត់។ ជំងឺរបស់គាត់អាចព្យាបាលបានដោយការធ្វើចលនា ការហាត់ប្រាណនិងការប្រើប្រាស់ថ្នាំអោយឆ្អឹងគាត់មានលក្ខណ៍ប្រសើរជាងមុន។ បុត្រ ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗព័ត៌មានថ្មីៗចុងក្រោយ