កំពូលថេបប្លេតទំហំ 18.4អ៊ីញ របស់ក្រុមហ៊ុន Nokia នឹងចេញមុខក្នុងពេលឆាប់ៗនេះ

ចុះផ្សាយថ្អៃទី 2017-01-23 10:00:10 | ដោយ 69 views

p1

ជាការពិតណាស់ ក្នុងពេលថ្មីៗនេះលោកអ្នកបានទទួលដំណឹងល្អៗជាច្រើនទាក់ទងទៅនឹងការវិលត្រឡប់របស់រាមច្បង Nokia។ អាចនិយាយបានថាសម្រាប់ឆ្នាំ2017 នេះពិតជាឆ្នាំមួយដ៏អស្ចារ្យ ព្រោះយើងសង្កេតឃើញការប្រគួតប្រជែងដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនពីសំណាកក្រុមហ៊ុនផលិតស្មាតហ្វូននីមួយៗ។ ដោយឡែក សម្រាប់ក្រុមហ៊ុន Nokia ក៏ដូចគ្នាដែរ គួរបញ្ជាក់ផងដែរថា Nokia 6 ដែលរត់ដោយប្រព័ន្ធ Android បានក្លាយជាការពិតហើយ ហើយក្រុមហ៊ុន HMD Global ក៏នៅតែទទួលសិទ្ធផ្ដាច់មុខលើផលិតផល Nokia ដែរ។ នៅមិនទាន់អស់ទេសម្រាប់ក្រុមហ៊ុន Nokia។ កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានទទួលពត៌មានជាច្រើនដែលទាក់ទងទៅនឹងផលិតផលជំនាន់ក្រោយៗទៀតរបស់ក្រុមហ៊ុន Nokia ផងដែរ ព្រោះក្រុមហ៊ុនមិនមែនមានបំណងបង្កើតតែស្មាតហ្វូននោះទេ ពោលគឺពួកគេចង់បង្កើតប្រភេទថេបប្លេតបន្ថែមទៀតដែរ។ ចំពោះថេបប្លេតរបស់ក្រុមហ៊ុន Nokia ត្រូវបានស្ថិតក្នុងតារាងរបស់ GFXBench ដែលអាចនិយាយបានថាវាជាអាថ៌កំបាំងរបស់ក្រុមហ៊ុនផងដែរ ព្រោះតាំងពីដើមមកក្រុមហ៊ុនមួយនេះមិនដែលមានប្រវត្តិផលិតថេបប្លេតនោះទេ។ ហើយសម្រាប់ថេបប្លេតនេះអាចនឹងមានអេក្រង់រហូតដល់ទៅទំហំ 18.4អ៊ីញ។ ជាការពិតណាស់ ក្រុមហ៊ុន HMD បាននឹងកំពុងធ្វើការទាក់ទងទៅនឹងកម្រឹតបង្ហាញរូបភាព 2650 x 1440 pixel សម្រាប់ផលិតផលថ្មីរបស់ Nokia។ វាអាចនឹងមានទម្ងន់រហូតដល់ទៅ 2.65គក ដូចនេះវាអាចជាប្រភេទថេបប្លេត ព្រោះវាមានទម្ងន់ធ្ងន់ និងអេក្រង់ធំទៀត។ គួរបញ្ជាក់ផងដែរថា ប្រសិនបើក្រុមហ៊ុន […]

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ