Monaco ឡើងទៅឈរកំពូលតារាងវិញ ក្រោយឈ្នះយ៉ាងងាយលើក្រុមបាតតារាង

ចុះផ្សាយថ្អៃទី 2017-01-23 09:00:14 | ដោយ 29 views

p1

ក្លិប Monaco បានឡើងត្រលប់ទៅឈរលើកំពូលតារាងលីក Ligue 1 របស់បារាំងវិញ ក្រោយជ័យជម្នះយ៉ាងលើសលុប ជាមួយក្លិបបាតតារាង Lorient។

ខ្សែបម្រើប្រេស៊ីល Boschilia ស៊ុតបញ្ចូលទីគ្រាប់ទីមួយ យ៉ាងងាយ ក្រោយពីការចាប់យ៉ាងអន់របស់អ្នកចាំទី Benjamin Lecomte របស់ក្រុមភ្ញៀវនេះ។ បន្ទាប់ពីមក កីឡាករ Boschilia ដដែរ រកគ្រាប់បានទីពីរ ដោយស៊ុតចូលប្រឡោះជើង អ្នកចាំទីមុនពេលដែលកីឡាករមិត្តក្រុម Velere Germain បន្ថែមពីរគ្រាប់ម្នាក់ឯងទៀត។

នេះគឺជាលើកទី ៩ ក្នុង ២១ប្រកួតក្នុងលីក នារដូវកាលនេះ ដែលក្លិប Monaco បានស៊ុតបញ្ចូលទីគូប្រកួត យ៉ាងហោចណាស់ ៤គ្រាប់ ដែលសរុបទាំងអស់ ៦៤គ្រាប់ហើយ។

ក្រុមរបស់លោក Leonardo Jardim នេះបានឡើងឈរកំពូលតារាង ឈ្នះពីរពិន្ទុ ពីក្លិបតាមពីក្រោយគឺ Nice ដែលឈ្នះ ៥ប្រកួត ក្នុង ៦ប្រកួត ខណៈក្រុមការពារម្ចាស់ជើងឯក Paris St-Germain ឈរនៅលេខ ៣ ក្នុងតារាង៕

ប្រភពពី BBC

The post Monaco ឡើងទៅឈរកំពូលតារាងវិញ ក្រោយឈ្នះយ៉ាងងាយលើក្រុមបាតតារាង appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ