សាកសពទារិកាម្នាក់ត្រូវបានអ្នករើសអើតចាយម្នាក់ប្រទះឃើញក្នុងធុងសំរាមមួយ

ចុះផ្សាយថ្អៃទី 2017-01-23 08:30:09 | ដោយ 30 views

p1

ប្រទេសថៃ៖ សាកសពទារិកាម្នាក់ដែលមានអាយុចន្លោះពី ៥ខែទៅ៦ខែត្រូវបានគេប្រទះឃើញនៅក្នងធុងសំរាមមួយក្នុងស្ថានីយរថយន្តក្រុងមួយនៅក្នុងខេត្ត Kanchanaburi ប្រទេសថៃ។ តាមសម្ដីអ្នករើសអើតចាយម្នាក់ដែលបានប្រទះឃើញសាកសពទារិកានោះបាននិយាយ កាលពីម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ លោកបានទៅរើសសំបកកំប៉ុងនៅក្នុងធុងសំរាមមួយសិ្ថតក្នុងស្ថានីយរថយន្តក្រុងមួយ ពេលកំពុងតែកកាយសំរាមស្រាប់តែលោកប្រទះឃើញសាកសពទារិកាម្នាក់ដែលត្រូវគេយកមកបោះចោលក្នុងធុងសំរាម ភ្លាមៗលោកក៏បានទៅប្រាប់សនិ្ដសុខដែលយាមនៅក្នុងស្ថានីយរថយន្តក្រុងនោះដើម្បីរាយការណ៍ទៅប៉ូលីស។  ក្រុមគ្រូពេទ្យបានធ្វើកោសល្យវិច័យលើសាកសពទារិកានោះបានអោយដឹងថា ទារិកនោះបានស្លាប់រយៈពេល៨ម៉ោងមកហើយ។ ក្រុមប៉ូលីសកំពុងសុើបអង្កេតដើម្បីស្វែងរកនរណាជាអ្នកយកសាកសពទារិកានោះមកបោះចោល តាមកាមេរ៉ាសុវិត្ថភាពរបស់ស្ថានីយរថយន្តក្រុង។ បុត្រ ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ