រន្ធត់មែន! រថយន្ត១គ្រឿងបើកបុកម៉ូតូ បណ្តាលឲ្យស្លាប់៣នាក់ និងរបួស៣នាក់

ចុះផ្សាយថ្អៃទី 2017-01-23 08:30:08 | ដោយ 32 views

p1

ខេត្តស្ទឹងត្រែង៖ រថយន្តសាំងយ៉ុង០១គ្រឿងបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់៣នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់ទៀតរងរបួស ដែលកើតហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ កើតឡើងនៅចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនរងគ្រោះ ដែលស្លាប់ទី១-ឈ្មោះ សាវ ម៉ក់ ភេទប្រុស ទី២-ឈ្មោះ លឿង ណារី ភេទស្រី និងទី៣-ឈ្មោះ ព្រុំ ម៉ាញ ប្រុស។ ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយសារតែភាគីរថយន្តបើកបរហួសល្បឿនកំណត់ ចំណែកឯភាគីម៉ូតូវិញបត់ម៉ូតូមិនប្រុងប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់តែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងស្ទួចរកម៉ូតូ និងរថយន្តទៅរក្សាទុក ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ចំណែកឯសាកសពជនរងគ្រោះវិញបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សេម ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ