ប្រដាល់នៅ PNN សន្លប់ទាំង៥គូ ខណៈ ចាន់ សច្ចា ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ (មានវីដេអូ)

ចុះផ្សាយថ្អៃទី 2017-01-23 07:30:12 | ដោយ 72 views

p1

ព្រឹត្តិការណ៍ប្រកួតសមរភូមិអ្នកប្រយុទ្ធនៅសង្វៀន PNN កាលពីយប់ថ្ងៃអាទិត្យ គឺទាំងការគូមិត្តភាពក្នុងស្រុក និងគូដណ្តើមខ្សែក្រវាត់អន្តរជាតិ បានបញ្ចប់ដោយការសន្លប់ទាំងអស់ ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍បំផុតនោះ កីឡាករវ័យជើងថ្មី ចាន់ សច្ចា ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ដែលធ្វើឲ្យអ្នកទស្សនាផ្ទាល់មានការភ្ញាក់ផ្អើល និងសង្វេគយ៉ាងខ្លាំង។

តាមរយៈការប្រកួតនោះ ចាន់ សច្ចា របស់ក្លិបតាព្រហ្មមានជ័យ ត្រូវបានកីឡាករ ចូច ង៉ា មកពីខេត្តបន្ទាយមានជ័យ វាយកែងចូលថ្គាម បណ្តាលឲ្យសន្លប់បាត់ស្មារតី នៅក្នុងទឹកទី១ហើយអាការៈដ៏ធ្ងន់ធ្ងររបស់គេ ត្រូវបានម្ចាស់សង្វៀន PNN ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

អ្នកឃើញហេតុការនោះបានលាន់មាត់ថា ចាន់ សច្ចា អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត បើសិនជាគ្មានគ្រូពេទ្យជួយសម្រួលនៅសង្វៀនផ្ទាល់ និងដឹកទៅសង្រ្គោះបន្តនៅមន្ទីរពេទ្យនោះ។ យ៉ាងណាក៏ដោយ រយៈពេល១ម៉ោងក្រោយមក លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកគ្រប់គ្រងកីឡានៅ PNN បាននិយាយថា៖«តាមដំណឹងគេផ្តល់មកឲ្យខ្ញុំគឺ ចាន់ សច្ចា បានដឹកខ្លួនវិញហើយ»។

ចំណែកកីឡាករជើងខ្លាំង ពេជ្រ ម្ទេសខ្មាំង បានទាត់ និងវាយកែងបណ្តាលឲ្យជើងខ្លាំងរបស់ថៃ Phun Savath មានរបួសឆ្អឹងជំនីរឆ្វេង និងបង្ខំចិត្តបោះបង់ចោលការប្រកួតនៅទឹកទី៤ ប៉ុន្តែការប្រកួតមួយគូនេះមានភាពស្វិតស្វាញខ្លាំងណាស់។ លទ្ធផលនេះបានជួយឲ្យ ម្ទេសខ្មាំង មាន៦ពិន្ទុពេញតែម្តង។

ប៉ុន្តែកីឡាករកម្ពុជា ព្រឿង សុជាតិ ត្រូវបានកីឡាករថៃ Phet Sila ទាត់ឲ្យមានរបួសកំភួនដៃស្តាំ(កន្លែងរបួសចាស់) និងបោះបង់ចោលការប្រកួតនៅទឹកទី៤ ហើយលទ្ធផលនេះបានធ្វើឲ្យ២ប្រកួតរបស់ ព្រឿង សុជាតិ គឺចាញ់ដោយសន្លប់ក្នុងទឹកទី៤ដូចគ្នា។ ចំណែក ពុយ វណ្ណៈ បានទាត់ រ៉េន ឌីណា ឲ្យខូចជើងក្រោមនៅទឹកទី៤ ក្នុងការប្រកួតមិត្តភាពក្នុងស្រុក៕

The post ប្រដាល់នៅ PNN សន្លប់ទាំង៥គូ ខណៈ ចាន់ សច្ចា ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ (មានវីដេអូ) appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ