Carlos Tevez បង្ហាញខ្លួនលើកដំបូងជាមួយក្លឹប Shanghai Shenhua (មានវិដេអូ)

ចុះផ្សាយថ្អៃទី 2017-01-23 07:30:12 | ដោយ 135 views

p1

ខ្សែប្រយុទ្ធកីឡាករ Carlos Tevez ដែលបានបំបែកកំនត់ត្រាការផ្ទេរទៅលេងនៅក្លឹបលីកកំពូលចិន Shenghai Shenhua និងជាកីឡាករដែលមានប្រាក់ខែច្រើនបំផុតក្នុងពិភពលោកច្រើនជាងកីឡាករ Messi និង Ronaldo ទៅទៀតគឺប្រមាណ ៦១៥០០០ផោនក្នុង១សប្តាហ៍ បានធ្វើសន្និសិទដំបូងនៅមុខអ្នកគាំទ្របន្ទាប់ពីបានធ្វើដំណើរមកដល់ក្លឹបកាលពីថ្ងៃព្រហស្បត្ត៍កន្លងមកជាមួយសំលេងត្រែកងរំពងលាយឡំសំលេងហ៑ោរកញ្ជ្រៀវស្វាគមន៍ផងដែរ។

អតីតកីឡាករ West Ham United, Man.United, Man.City និង Boca Junior រូបនេះបានបង្ហាញខ្លួនដល់ទីលានហ្វឹកហាត់របស់ក្លឹបជាលើកទីមួយផងដែរ និងបានបញ្ចេញអារម្មណ៍រំភើបរីករាយ ប្រាប់ទៅបណ្តាញសារពត៍មាន និងអ្នកគាំទ្រថា: ក្លឹប Shanghai Shenhua គឺជាផ្ទះដ៍កក់ក្តៅរបស់ខ្ញុំ។

Tevez បន្តទៀតថា: វាអាចជាជាការងារដែលរងសម្ពាធ ប៉ុន្តែដោយសារតែខ្ញុំស្រលាញ់បាល់ទាត់ ដូច្នេះខ្ញំុនិងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកីឡាមួយនេះ ព្រោះខ្ញុំដឹងថាក្របខណ្ឌ Chinese Suoer League ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចំរើនឡើងជាលំដាប់ ជាក់ស្តែងឆ្នាំនេះគឺជាឆ្នាំដែលមានការប្រកួតប្រជែងខ្លាំង។

ក្លឹបនៅលីកកំពូលចិន Chinese Super League បាននាំយកកីឡាករពីតំបន់អាមេរិកឡាទីនដែលបធ្លាប់លេងនៅលីក្កំពូលនៅតបន់អឺរ៉ុប មកចូលរួមជាមួយក្លឹបរបស់ខ្លួនដោយបំបែកកំនត់ត្រាក្លឹបនៅអាស៑ាន និង ពិភពលោក មានដូចជាកីឡាករ Oscar, Hulk, Alex Teixeira និង Ramires,Jackson Martinez និង Graziano Pellèផងដែរ។

សូមទស្សនាវិដេអូខាងក្រោម៖

ដោយ ប៉ូលីន

ប្រភព The sun

The post Carlos Tevez បង្ហាញខ្លួនលើកដំបូងជាមួយក្លឹប Shanghai Shenhua (មានវិដេអូ) appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ