West Ham ចុះហត្ថលេខានាំយកប្រធានក្រុម Southampton មករួមក្រុម

ចុះផ្សាយថ្អៃទី 2017-01-23 07:30:12 | ដោយ 50 views

p1

ខ្សែការពារកណ្តាល Jose fonte បានសម្រេចដល់កិច្ចព្រមព្រៀងផ្ទេរមកក្លឹបញញួរធំ WestHam United ជាផ្លូវការហើយក្នុងតម្លៃប្រមាណ ៨លានផោន ជាមួយកិច្ចសន្យា ២ឆ្នាំកន្លះ បូករួមរួចជាស្រេចនៅទឹកប្រាក់ប្រមាណ១លានផោនផងដែរ សំរាប់ពន្យាក្នុងករណីដែលក្លឹបនិងបន្តកិច្ចសន្យាអោយ Fonte បន្ថែមទៀតដើម្បីបង្រ្គប់កិច្ចសន្យា នៅពេលដែលកិច្ចសន្យាថ្មីសំរាប់បង្ហាញពីសមត្ថភាពចាប់ផ្តើម រយៈពេល18ខែមុនសិន។

កីឡាករវ័យ៣៣ឆ្នាំ និង ជាសមាជិកក្រុមជម្រើសជាតិដែលជួយអោយ Portugal ឈ្នះពាន Euro 2016 រូបនេះ បានសម្រេចចិត្តមករួមក្រុម West Ham United ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ។​ Fonte បានផ្តល់បទសម្ភាសន៍ និងចំណាប់អារម្មណ៍ថា: លោក Slaven Bilic គឺជាគ្រូបង្វឹកដ៍ល្អ និងមានឥទ្ធិពល់ម្នាកទើបធ្វើអោយខ្ញុំជ្រើសរើសទីនេះ(WestHam United)។

ខ្សែការពារកណ្តាលរូបនេះបង្ហាញខ្លូួនអោយ Southampton បាន286ដងរួចមកហើយ បន្ទាប់ពីផ្លាស់ពីក្លឹប Crystal Palace កាលពីឆ្នាំ2010 ប៉ុន្តែសំរាប់ចុងសប្តាហ៍នេះនៅក្របខណ្ឌ English Premier Shipកីឡាកររូបនេះមិនមានវត្តមានចូលលេង ដែលក្លឹប West Ham United និងត្រូវទៅសួរសុខទុក្ខក្រុម Middlebrough នោះទេ។

ដោយ ប៉ូលីន

ប្រភព: BBC

The post West Ham ចុះហត្ថលេខានាំយកប្រធានក្រុម Southampton មករួមក្រុម appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ