Watford ទិញ Mauro Zarate ក្នុងតម្លៃខ្លួន ២.៣ លានផោនពីក្លិប Fiorentina

ចុះផ្សាយថ្អៃទី 2017-01-23 07:30:11 | ដោយ 67 views

p1

ក្លិបអង់គ្លេស Watford បានព្រមព្រៀងលើកិច្ចសន្យាជាមួយក្លិបអ៊ីតាលី Fiorentina ដើម្បីទិញយកខ្សែប្រយុទ្ធ Mauro Zarate ក្នុងតម្លៃខ្លួន ២.៣ លានផោន។

កីឡាករអាហ្សង់ទីន វ័យ ២៩ឆ្នាំ ត្រូវបានក្លិបចុះហត្ថលេខាចំនួន ២ឆ្នាំកន្លះជាមួយ ហើយក្លិបលេងនៅក្នុងលីក Premier League នេះ រំពឹងថា នឹងធ្វើការប្រកាសលើការចុះហត្ថលេខានេះ នាប៉ុន្មានថ្ងៃខាងមុខទៀត។

Zarate ត្រៀមហោះទៅទីក្រុង ឡុងដ៏សម្រាប់ធ្វើតេស្ត ត្រួតពិនិត្យសុខភាពនៅថ្ងៃអាទិត្យនេះ ដើម្បីត្រៀមចូលលេងជាមួយក្លិបអង់គ្លេសទី ៤ របស់គេ បន្ទាប់ពីធ្លាប់លេងឲ្យក្លិប Birmingham City, ញញួរធំ West Ham និងក្លិប Queens Park Rangers។

កីឡាករនេះ មិនទាន់បានចូលលេងក្លិប Fiorentina ក្នុងលីក Serie A នារដូវកាលនេះនៅឡើយទេ។ រូបគេបានផ្ទេរទៅលេងនៅក្លិប Fiorentina ពីញញួរធំ West Ham កាលពីខែមករាឆ្នាំមុន ក្រោយបានស៊ុតបញ្ចូលទី ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៤០ប្រកួត៕

ប្រភពពី BBC

The post Watford ទិញ Mauro Zarate ក្នុងតម្លៃខ្លួន ២.៣ លានផោនពីក្លិប Fiorentina appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ