Dortmund វ៉ា Real Madrid ទិញយកកីឡាករស៊ុយអែតវ័យក្មេងបានមុន

ចុះផ្សាយថ្អៃទី 2017-01-23 07:30:11 | ដោយ 69 views

p1

ក្លិប Borrussia Dortmund ត្រៀមក្នុងការបំពេញការចុះហត្ថលេខាជាមួយកីឡាករវ័យក្មេង កម្រិតខ្ពស់របស់ក្លិប AIK គឺកីឡាករ Alexander Isak ក្នុងតម្លៃខ្លួន ១០លានអឺរ៉ូ។

កីឡាករ វ័យ ១៧ឆ្នាំ ដែលជាកីឡាកររកគ្រាប់បាល់ស៊ុតបញ្ចូលទី វ័យក្មេងបំផុត របស់ប្រទេសស៊ុយអែត កាលពីដើមខែនេះ ត្រៀមនឹងទៅលេងជាមួយក្លិបយក្សអេស្បាញ Real Madrid កាលពីសប្តាហ៍មុន ប៉ុន្តែស្រេចសម្រេចចិត្ត ទៅលេងឲ្យក្លិប នៅលីក Bundesliga របស់អាល្លឺម៉ង់នេះវិញ។

Dortmund ទើបត្រូវបានទទួលស្គាល់ជាក្លិបមួយដែលល្អជាងគេ នៅអឺរ៉ុប សម្រាប់បណ្តុះកីឡាករក្មេងៗ បានទិញចូលកីឡាករក្មេង និងឲ្យលេងជាជម្រើសទីមួយភាគច្រើន ដូចជា កីឡាករ Christian Pulisic វ័យ ១៨ឆ្នាំ, Ousmane Dembele វ័យ ១៩ឆ្នាំ, Julian Weigl វ័យ ២១ឆ្នាំ និងកីឡាករវ័យ ២៣ឆ្នាំ Raphael Guerreiro។
Isak ស៊ុតបញ្ចូលទីក្នុងលីក ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ២៤ប្រកួតឲ្យក្លិប AIK នារដូវកាលឆ្នាំ ២០១៧ ក្នុងប្រទេសស៊ុយអែតនេះ៕

ប្រភពពី BBC

The post Dortmund វ៉ា Real Madrid ទិញយកកីឡាករស៊ុយអែតវ័យក្មេងបានមុន appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ