មេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ហ៊ីវ សុធារិទ្ធ កាន់តែល្បីល្បាញ ខាងពុករលួយ

ចុះផ្សាយថ្អៃទី 2017-01-23 07:00:10 | ដោយ 74 views

p1

រឿងអាស្រូវពុករលួយរបស់លោក ហ៊ីវ សុធារិទ្ធ ប្រធានការិយាល័យគយច្រកព្រ លានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានក្រុមអ្នករត់ការនាំចូលទំនិញវិនិយោគនិងមជ្ឈដ្ឋាននានារិះគន់ជាបន្តបន្ទាប់ ក៏ប៉ុន្តែលោក គុណ ញឹម ដែលជាមេគយធំនៅតែបណ្តោយឲ្យលោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកធ្វើអ្វីតាមអំពើចិត្ត។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក ហ៊ីវ សុធារិទ្ធ គាប សង្កត់យ៉ាងខ្លាំងទៅលើអ្នកនាំចូលទំនិញវិនិយោគ ហើយបែរជាឃុបឃិតបើកដៃឲ្យឈ្មួញមួយ ចំនួននាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។ ជាងនេះទៅទៀត លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយក៏គួរពិនិត្យមើលភាពមិនប្រក្រតីដែល កើតឡើងនៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាបន្ទាន់កុំឲ្យលោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តទៀត។

ក្រុមអ្នករត់ការនាំចូលទំនិញវិនិយោគតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ មួយចំនួនបានឲ្យដឹងថា មន្ត្រីគយនៅច្រកនេះដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ហ៊ីវ សុធារិទ្ធ កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកគ្មានញញើតអ្វីទាំងអស់។ ពួកគេបាន តម្រូវឲ្យបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយ ក្នុងមួយឯកសារចាប់ពី៤៥ដល់៧៥ដុល្លារ ដោយគិតតែលើឯកសារដែលមានភាពត្រឹមត្រូវ ចំណែកឯកសារមានកំហុសតិចតួចត្រូវគេ កោសរូសតាមអំពើចិត្ត។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា សម្រាប់ឈ្មួញដែលនាំចូលទំនិញ ខុសច្បាប់ ទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់គឺជាប្រភពចំណូលដ៏ធំរបស់លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។

ប្រភពពីក្រុមអ្នករត់ការនាំចូលទំនិញវិយោគតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឲ្យដឹងទៀតថា ពួកគេត្រូវបង់លុយឲ្យមន្ត្រីគយតាមផ្នែកនីមួយៗដូចជាៈ ចំនួន៥ ដុល្លារសម្រាប់មន្ត្រីគយទទួលផែនផ្នែកចុះលេខឈ្មោះ ធឿន, បង់២០ដុល្លារសម្រាប់ មន្ត្រីគណនេយ្យឈ្មោះ សារ៉ាន់, បង់១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង ១០ដុល្លារ ទៀត ផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ, បង់២០ដុល្លារសម្រាប់មន្ត្រីគយផ្នែក កាត់ស្តុក បញ្ជុះឯកសារ, បង់៥ដុល្លារឲ្យអនុប្រធានការិយាល័យជាចុងបញ្ចប់នៃការបង្ហើយ ឯកសារ។ ចំណែកទំនិញវិនិយោគនាំចេញក្នុងមួយឯកសារត្រូវបង់លុយ៣៥ដុល្លារ ដូច្នេះក្នុងមួយថ្ងៃៗ លោក ហ៊ីវ សុធារិទ្ធ និងបក្ខពួកប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះគេគាបសង្កត់ ទាំងឯកសារស្របច្បាប់និងឯកសាមិនស្របច្បាប់។ ការដែលលោក ហ៊ីវ សុធារិទ្ធ និងបក្ខពួក អាចអាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការបើកដៃពីលោក គុណ ញឹម ដែលជាមេគយធំផងដែរ បើមិនដូច្នេះទេលោក គុណ ញឹម នឹងចាត់វិធានការទប់ស្កាត់ជាមិនខាន៕

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ