គណបក្សសង្រ្គោះជាតិត្រៀមទទួលយកការផ្លាស់ប្តូរជាវិជ្ជមានមួយទៅតាមបំណងប្រាថ្នារបស់ពលរដ្ឋ

ចុះផ្សាយថ្អៃទី 2017-01-23 07:00:10 | ដោយ 52 views

p1

បន្ទាប់ពីបញ្ជាក់ថាម្ចាស់ជោគវាសនាពិតប្រាកដរបស់ប្រទេសកម្ពុជា គឺប្រជាពលរដ្ឋខ្មែរនោះ នៅពេលថ្មីៗនេះថ្នាក់ដឹកនាំកំពូលគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ជាថ្មីទៀតថាគណបក្សសង្រ្គោះជាតិត្រៀមទទួលយកការផ្លាស់ប្តូរជាវិជ្ជមានមួយទៅតាមបំណងប្រាថ្នារបស់ពលរដ្ឋ ហើយថាប្រជាពលរដ្ឋនឹងផ្តល់ភាពយុត្តិធម៌ដល់គណបក្សសង្រ្គោះជាតិ និងផ្តល់ឱកាសដល់គណបក្សសង្រ្គោះជាតិដើម្បីដឹកនាំប្រទេសកម្ពុជា។

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ថ្មីៗនេះបានថ្លែងប្រាប់អ្នកសារព័ត៌មាន និងសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តព្រះសីហនុថា តាមការវាស់ស្ទង់មតិទូទៅប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុតចង់ឲ្យមានការផ្លាស់ប្តូរវិជ្ជមាន។ ដូច្នេះយើងជាគណបក្សសង្គ្រោះជាតិត្រូវត្រៀមទទួលយកបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដោយសារប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុតកំពុងសង្ឃឹមលើ។

ទន្ទឹមនឹងបញ្ហាខាងលើនេះ លោក កឹម សុខា ក៏បានបញ្ជាក់ជូនសកម្មជនគណបក្សសង្រ្គោះជាតិ នៅខេត្តកំពតដែរថា លោកបានទទួលរបាយការណ៍ដោយផ្ទាល់ពីសកម្មជនគណបក្សសង្រ្គោះជាតិថា សូម្បីតែខេត្តកែប ដែលពីមុនគណបក្សសង្រ្គោះជាតិពិបាករៀបចំរចនាសម្ព័ន្ធ និងពិបាករកប្រជាពលរដ្ឋចូលរួម ប៉ុន្ដែបច្ចុប្បន្ននេះគណបក្សសង្រ្គោះជាតិមានការចូលរួមយ៉ាងច្រើនជាពិសេស បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ផងដែរ។

លោក កឹម សុខា បានសង្កត់ធ្ងន់ថា លោកបានផ្ដាំផ្ញើទៅដល់ថ្នាក់ដឹកនាំមូលដ្ឋានខេត្តកែបថា អ្វីៗមានតែប្រជាពលរដ្ឋខ្មែរទេជាអ្នកកាត់សេចក្ដីឲ្យអ្នកណាឈ្នះតាមរយៈការបោះឆ្នោត។ ដូច្នេះគណបក្សសង្រ្គោះជាតិត្រូវផ្ដោតលើការបោះឆ្នោតជាអាទិភាព ហើយត្រូវពិនិត្យពិច័យឲ្យបានល្អិតល្អន់ច្បាស់លាស់ក្នុងការជ្រើសរើសបេក្ខជន៕

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ