ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ដកហូតបានកាំភ្លើងវែង៣ដើម

ចុះផ្សាយថ្អៃទី 2017-01-23 07:00:09 | ដោយ 34 views

p1

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាបមនុស្សប្រុសស្រី៥នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង០២ និត៥០នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ វត្តទួល ក្នុងផ្ទះលេខ 201H ឃុំក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងការបង្ក្រាបនេះសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សប្រុសចំនួន៤នាក់ និងនារីម្នាក់ ដោយដកហូតបានអាវុធវែងចំនួន៣ដើម។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ត្រូវបានបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរបន្ថែម និងកសាងសុំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ សេម ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ