ធនាគារច្រលំផ្ទេរលុយជាង១០០លានចូលគណនីបុរសម្នាក់ បុរសនោះចិត្តល្អខំប្រគល់ឲ្យវិញចុងក្រោយទទួលបានរង្វាន់ត្រឹមបារីមួយកញ្ចាប់ និងលុយ៣០ដុល្លា

ចុះផ្សាយថ្អៃទី 2017-01-23 07:00:09 | ដោយ 38 views

p1

174 តើលោកអ្នកនឹងធ្វើដូចម្តេច បើលោកអ្នកទទួលបានលុយចំនួន១៧៥លានដុល្លារអាមេរិក ដែលធនាគារផ្ទេរច្រលំឲ្យនោះ? ប្រិយមិត្តប្រហែលជាពិបាកឆ្លើយនឹងសំនួរនេះខ្លាំងហើយមើលទៅ តែបុរសម្នាក់នេះវិញគឺគាត់សម្រេចចិត្តលើលុយទាំងនេះដោយគ្មានការស្ទាក់ស្ទើរនោះទេ។ បើយោងទៅតាមសារព័ត៌មានផ្លូវការចិនបានចុះផ្សាយថា ធនាគារពាណិជ្ជរបស់ចិនមួយបានច្រលំផ្ទេរលុយប្រមាណជា១៧៥លានដុល្លារអាមេរិកចូលទៅក្នុងគណនីរបស់បុរសម្នាក់ ដែលឈ្មោះថា Liu ។ ភ្លាមនោះបុរសដែលមានសំណាងនោះត្រូវបានខាងធនាការហៅទៅជួប និងបានប្រាប់ពីរឿងភាន់ច្រលំនេះ។ បុរសនេះក៏បានយល់ព្រមប្រគល់លុយទាំងអស់នេះទៅឲ្យខាងធនាគារវិញ។ បុរសនោះត្រូវបានខាងធនាគារផ្តល់ជូនរង្វាន់ជាបារីស៊ីហ្គាមួយកញ្ចប់ និងអាំងប៉ាវមួយដែលមានប្រាក់មួយចំនួន២០០យ័ន (ប្រហែល៣០ដុល្លារអាមេរិក) ប៉ុណ្ណោះ៕ ភក្តី ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ