កីឡាករ Ryan Mason​ ដែលប៉ះទង្គិចជាមួយ​ Gary Cahill យប់មិញត្រូវវះកាត់ខួរក្បាលជាបន្ទាន់ (មានវីដេអូ)

ចុះផ្សាយថ្អៃទី 2017-01-23 07:00:09 | ដោយ 32 views

p1

កាលពីការប្រកួតក្នុងយប់ម្សិលមិញក្នុងក្របខណ្ឌ English Premier League រវាងក្រុម Chelsea ប៉ះជាមួយ Hull City។ ខ្សែការពាររបស់ក្លឹប Chelsea កីឡាករ Gary Cahill បានប៉ះទង្គិចជាមួយនិងខ្សែបម្រើរបស់ Hull City កីឡាករ Ryan Mason បណ្ដាលអោយកីឡាករ Ryan Mason ប្រះលលាដ៍ក្បាលនិងមានឈាមកកក្នុងខួរក្បាលតំរូវអោយមានការវះកាត់ជាបន្ទាន់។ ក្នុងការប៉ះទង្គិចនោះកំពូលកីឡាករ, ក្លឹប និងអ្នកគាំទ្រជាច្រើនបានបន់ស្រន់អោយកីឡាករ Ryan Mason ទទួលបានជោគជ័យក្នុងការវះកាត់។     គួរបញ្ជាក់ផងដែរថាក្នុងជំនួបរវាងក្រុមទាំងពីរយប់មិញ Chelsea បានយកឈ្នះ Hull City ក្នុងលិទ្ធផល ២-០។ ធ្វើអោយក្លឹប Chelsea ឈរលើកំពូលតារាង English Premier League ដដែលមាន ៥៥ពិន្ទុនៅក្នុងដៃ។ បុត្រ ខ្មែរណូត  

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ